|
|
Jude Bellingham និយាយថាគាត់មិនខ្វល់ពីអ្វីដែលអ្នករិះគន់គិតអំពីទម្រង់របស់គាត់សម្រាប់ Real Madrid នោះទេ។ យ៉ាងណាមិញ កីឡាករអង់គ្លេសរូបនេះបានទទួលស្គាល់ថារបួសបានប៉ះពាល់ដល់ចង្វាក់លេងរបស់គាត់។
គាត់បាននិយាយថា កម្រិតរបស់ខ្ញុំបានធ្លាក់ចុះមែនទេ? ខ្ញុំបានចាប់ផ្តើមទាំងពីចាប់ផ្ដើមរដូវកាលបានយ៉ាងល្អ បន្ទាប់មករបួសបានប៉ះពាល់ដល់ខ្ញុំ ក្នុងការប្រកួតទល់នឹង Girona ។ ខ្ញុំកំពុងតែឈឺកជើង ។
នេះបានប៉ះពាល់ដល់ចង្វាក់លេងរបស់ខ្ញុំ។ ខ្ញុំតែងតែលេងនៅដើមរដូវកាល ឥឡូវនេះខ្ញុំត្រូវធ្វើការបន្ថែមទៀតដើម្បីជួយមិត្តរួមក្រុមរបស់ខ្ញុំ។ ខ្ញុំមិនខ្វល់នឹងការរិះគន់ទេ ខ្ញុំត្រូវតែប្រតិកម្មនៅលើទីលាន។
Bellingham បានស៊ុតបញ្ចូលទីបានតែបីដងប៉ុណ្ណោះក្នុងឆ្នាំនេះ ហើយរកមិនឃើញចាប់តាំងពីដើមខែកុម្ភៈមក។ ប៉ុន្តែគាត់គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ La Liga ដែលមាន 16 គ្រាប់។
Micky van de Ven បានសារភាពថា Arsenal មានភាពឃោរឃៅជាមួយនឹងក្រុម Tottenham កាលពីថ្ងៃចន្ទ។ ក្រុមកាំភ្លើងធំបានស៊ុតបាល់បញ្ចូលទីបានលឿនចំនួនបីគ្រាប់ក្នុងការប្រកួតជាលើកដំបូងនៃការប្រកួត Premier League របស់ពួកគេ។...
The Telegraph រាយការណ៍ថា Liverpool នឹងធ្វើការពិភាក្សាជាមួយ Mo Salah អំពីអនាគតរបស់គាត់ក្នុងរដូវក្តៅ បន្ទាប់ពីបញ្ចប់រដូវកាលបច្ចុប្បន្ន។ ...
Robert Lewandowski បានប្រាប់ Bild ថា ការនិយាយលា ទៅកាន់ Barca គឺពិតជាគ្មានបញ្ហាសម្រាប់ខ្ញុំ។ ការចាកចេញពីក្លឹបនៅរដូវក្តៅមិនមែនជាបញ្ហាទេ ។...
Thiago Silva បានប្រកាសនៅមុននេះបន្តិចថា គាត់នឹងមិនបន្តកុងត្រាជាមួយ Chelsea ហើយនឹងចាកចេញពីក្លឹបនៅរដូវក្តៅ។...
Scott McTominay សង្ឃឹមថានឹងត្រលប់មកវិញ ឆាប់ៗនេះ បន្ទាប់ពីពិពណ៌នាអំពីរបួសរបស់គាត់ថា មិនមានអ្វីធ្ងន់ធ្ងរនោះទេ ។...