|
|
ក្លឹបអធិរាជស Real Madrid នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំង Kylian Mbappe នារដូវក្តៅខាងមុខ ។ គួរបញ្ជាក់ថាកុងត្រារបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះនិងអស់សុពលភាពនៅរដូវក្តៅ ហើយគេនិងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន ។
ទោះជាយ៉ាងណាក្លឹបអ្នកមាន PSG ហាក់ដូចជាមិនចង់អោយ Mbappe ចាកចេញឡើយ ដោយព្យាយាមតម្លើងថ្លៃពលកម្មទៅកាន់ខ្សែប្រយុទ្ធរូបនេះ និងធ្វើសំណើរជាច្រើនលើកច្រើនសារតែត្រូវគេបដិសេធ ។
សូម្បីតែប្រធានសហព័ន្ធ La Liga លោក Javier Tebas ក៏បានជំរុញអោយ Real Madrid នាំយក Mbappe មកកាន់ទឹកដីប្រទេសអេស្ប៉ាញដែរ ។ លោក Tebas បន្ថែមទៀតថា ៖ " វាជាដំណឹងល្អសម្រាប់ La Liga បើសិន Mbappe គេផ្ទេរមកទីនេះ ។ វាជារឿងល្អបំផុតដែលអាចនិងកើតមានឡើងនៅអេស្ប៉ាញ " ៕
ប្រភព : Goal
Mikel Arteta បានបញ្ជាក់ថារបួសរបស់ Martin Odegaard គឺធ្ងន់ធ្ងរជាងការរំពឹងទុក។...
🔥ការប្រកួត UEFA CHAMPIONS LEAGUE 🔥 MANCHESTER CITY VS INTER MILAN ...
🔥ការប្រកួត EFL CUP 🔥 PSG VS GIRONA ...
🔥ការប្រកួត EFL CUP 🔥 COVENTRY VS TOTTENHAM ...
🔥ការប្រកួត EFL CUP 🔥 BRIGHTON VS WOLVES ...