|
|
ក្លឹបបិសាចក្រហម Manchester United ត្រូវបានរាយការណ៍តថា ពួកគេនឹងសម្រេចចិត្តលក់ Cristiano Ronaldo ចោលអំឡុងពេលទីផ្សារដោះដូរកីឡាករនៅរដូវក្ដៅនេះ។ Ronaldo បានផ្ដល់ដំណឹងទៅកាន់ Manutd ច្បាស់ៗថាគេចង់ចាកចេញពីទឹកដី Old Trafford ក្នុងរដូវក្ដៅនេះ ហើយកាលពីម្សិលមិញ គេបានខកខានមកហ្វឹកហាត់ជាមួយក្រុម៣ថ្ងៃជាប់គ្នា។
កន្លងទៅ Manutd បានប្រកាន់គោលជំហរថា Ronaldo នៅតែបន្តនៅជាមួយក្លឹប បន្ទាប់ចំណាយពេលមួយរដូវកាលរកបាន២៤គ្រាប់ ក្នុងការបង្ហាញខ្លួន៣៨ប្រកួតគិតគ្រប់កម្មវិធី។ យ៉ាងណាក្ដី ពេលនេះ Man Utd គិតថាមិនអាចរក្សាទុកនិងប្រឆាំងទល់នឹងបំណងរបស់ Ronaldo បានឡើយ ខណៈក្លឹបចង់រៀបចំពង្រឹងក្រុមឡើងវិញ ក្រោយរដូវកាលមុនបង្ហាញទម្រង់លេងមិនល្អ៕
ប្រភព ៖ BBC Sport
🔥ការប្រកួត UEFA CHAMPIONS LEAGUE 🔥 MANCHESTER CITY VS INTER MILAN ...
🔥ការប្រកួត EFL CUP 🔥 PSG VS GIRONA ...
🔥ការប្រកួត EFL CUP 🔥 COVENTRY VS TOTTENHAM ...
🔥ការប្រកួត EFL CUP 🔥 BRIGHTON VS WOLVES ...
🔥ការប្រកួត LA LIGA 🔥 REAL BETIS VS GETAFE ...