|
|
ខ្សែបម្រើ Bruno Fernandes បានផ្លាស់ប្ដូរលេខអាវរបស់ខ្លួនដើម្បីត្រៀមរដូវកាលថ្មីជាមួយ Manchester United។ ខ្សែបម្រើប្រយុទ្ធវ័យ២៧ឆ្នាំសញ្ជាតិព័រទុយហ្គាល់បានពាក់អាវលេខ១៨ ចាប់តាំងពីមកដល់កីឡដ្ឋាន Old Trafford កាលពីខែ មករា ឆ្នាំ ២០២០។ ប៉ុន្តែពេលនេះគេបានប្ដូរមកពាក់លេខ៨វិញហើយ បន្ទាប់ពីខ្សែបម្រើប្រយុទ្ធ Juan Mata ចាកចេញពីក្លឹបកាលពីបញ្ចប់រដូវកាល។
គួរបញ្ជាក់ថាវាគឺជាលេខពិសេសក្នុងចិត្តរបស់ Bruno ដោយសារតែគេកើតនៅថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ១៩៩៤។ គេធ្លាប់ពាក់លេខ៨តាំងតែនៅលេងជាមួយក្លឹបមុនៗដូចជា Udinese, Sporting Lisbon ហើយក្នុងជម្រើសជាតិព័រទុយហ្គាល់ក៏ប្រើប្រាស់លេខនេះដូចគ្នា៕
ប្រភព ៖ Sky Sport
ពួកគេជាក្រុមដែលមានការរៀបចំល្អ ហើយសម្រាប់ការលេងរបស់គេគឺ 3-5-2 និងពេលខ្លះមានការផ្លាស់ប្តូឬទៅជា 3-4-3។ តំបន់ប្រយុទ្ធរបស់គេគឺគ្រោះថ្នាក់។...
Mikel Arteta បានបញ្ជាក់ថារបួសរបស់ Martin Odegaard គឺធ្ងន់ធ្ងរជាងការរំពឹងទុក។...
🔥ការប្រកួត UEFA CHAMPIONS LEAGUE 🔥 MANCHESTER CITY VS INTER MILAN ...
🔥ការប្រកួត EFL CUP 🔥 PSG VS GIRONA ...
🔥ការប្រកួត EFL CUP 🔥 COVENTRY VS TOTTENHAM ...