|
|
ក្លឹបយក្សអាឡឺម៉ង់ Bayern Munich បានចុះកុងត្រាផ្ទេរយកខ្សែការពារ Matthijs de Ligt ពីក្លឹបសេះបង្កង់ Juventus ក្នុងតម្លៃខ្លួន៧៧លានអឺរ៉ូ ជាមួយនឹងការផ្ដល់កិច្ចសន្យារយៈពេល៥ឆ្នាំ។
គួរបញ្ជាក់ផងដែរថា De Ligt ខ្សែការពារសញ្ជាតិហូឡង់បានចូលរួមជាមួយ Juventus ផ្ទេរពីក្លឹប Ajax កាលពីខែ កក្កដា ឆ្នាំ ២០១៩ និងបានចំណាយពេល៣រដូវកាលជាមួយក្រុមជើងឯក Serie A ៣៦សម័យ។
កីឡាករវ័យ២២ឆ្នាំធ្លាប់បានឈ្នះពាន Serie A ម្ដងនិង Coppa Italia ម្ដង ក្នុងការបង្ហាញខ្លួន១១៧ប្រកួតឲ្យ Juventus។ សម្រាប់រដូវក្តៅខាងមុខនេះ Bayern ទើបតែទិញបានខ្សែបម្រើប្រយុទ្ធ Sadio Mane ពី Liverpool និងខ្សែការពារស្ដាំ Noussair Mazraoui ពី Ajax។ ប៉ុន្តែពួកគេក៏បានលក់ចេញខ្សែប្រយុទ្ធ Robert Lewandowski ទៅឲ្យ Barcelona ក្នុងតម្លៃខ្លួន៥០លានអឺរ៉ូ៕
ប្រភព៖ BBC Sport
🔥ការប្រកួត SERIE A 🔥 LAZIO VS HELLAS VERONA ...
🔥ការប្រកួត SERIE A 🔥 PARMA VS UDINESE ...
🔥ការប្រកួត LEAGUE 1 🔥 BIRMINGHAM CITY VS WREXHAM ...
🔥ការប្រកួត LA LIGA 🔥 RAYO VALLECANO VS OSASUNA ...
Oleksandr Zinchenko មិនអាចសម្រាកពីការរងរបួសបានទេ។...