|
|
Zinedine Zidane អតីតគ្រូបង្វឹករបស់ក្រុមស្តេចស Real Madrid ថ្មីៗនេះ ហាក់កំពុងមានទំនាក់ទំនងកាន់តែខ្លាំងឡើងជាមួយក្លឹបអ្នកមានបារាំង Paris Saint-Germain ។តាមពិត Zidane នៅមិនទាន់ទទួលការងារជាអ្នកចាត់ការទូទៅនៅក្លឹបណាមួយនៅឡើយទេ ចាប់តាំងពីគាត់បានលាឈប់ពីក្រុម Real Madrid ក្នុងខែឧសភា ឆ្នាំ ២០២១ មក ។
យ៉ាងណាមិញគ្រូមានពាក្យចចាមអារ៉ាមថា Zidane ជាគោលដៅទី ១ សម្រាប់ក្រុម PSG នៅរដូវក្តៅខាងមុខ ប្រសិនបើលោកគ្រូបង្វឹកបច្ចុប្បន្នលោក Mauricio Pochettino ចាកចេញពីក្លឹប ហើយចូលរួមជាមួយ Manchester United ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី បើទោះបីជា PSG ចង់បានរូបលោកយ៉ាងណាក្តី ក៏ដោយ ប៉ុន្តែរបាយការណ៍ពី RMC Sport ថ្មីៗនេះ បានអះអាងថា លោក Zidane កំពុងទន្ទឹងរង់ចាំការងារ នៅក្នុងក្រុមជម្រើសជាតិបារាំងជំនួសលោក លោក Didier Deschamps ទៅវិញទេ ៕
ប្រភព : Sky Sports
ពួកគេជាក្រុមដែលមានការរៀបចំល្អ ហើយសម្រាប់ការលេងរបស់គេគឺ 3-5-2 និងពេលខ្លះមានការផ្លាស់ប្តូឬទៅជា 3-4-3។ តំបន់ប្រយុទ្ធរបស់គេគឺគ្រោះថ្នាក់។...
Mikel Arteta បានបញ្ជាក់ថារបួសរបស់ Martin Odegaard គឺធ្ងន់ធ្ងរជាងការរំពឹងទុក។...
🔥ការប្រកួត UEFA CHAMPIONS LEAGUE 🔥 MANCHESTER CITY VS INTER MILAN ...
🔥ការប្រកួត EFL CUP 🔥 PSG VS GIRONA ...
🔥ការប្រកួត EFL CUP 🔥 COVENTRY VS TOTTENHAM ...