|
|
Jordi Batalla របស់ Mundo Deportivo រាយការណ៍ថា អ្នកគាំទ្រ Barca បានសម្រុកចូលសណ្ឋាគាររបស់ក្រុម PSG ក្នុងទីក្រុង Barcelona ដើម្បីបាញ់កាំជ្រួច និងធ្វើឱ្យមានការភ្ញាក់ផ្អើល
អ្នកគាំទ្រ Blaugrana បានធ្វើបែបនេះដើម្បីសងសឹកចំពោះអ្វីដែលអ្នកគាំទ្រ PSG បានធ្វើចំពោះក្រុម Barca ក្នុងទីក្រុងប៉ារីសកាលពីមួយសប្តាហ៍មុន។
របាយការណ៍នៅក្នុងប្រទេសបារាំងបានបញ្ជាក់ថា អ្នកគាំទ្រប៉ារីសរាប់រយនាក់បាននាំគ្នាទៅសណ្ឋាគារដែល Barca ស្នាក់នៅដោយភ្លើងឆេះ ស្រែកខ្លាំងៗ និងរំខានដល់តំបន់អស់ជាច្រើនម៉ោង។
ការឆ្លើយតបពីអ្នកគាំទ្រក្រុម Barcelona បង្ហាញពីចេតនាច្បាស់លាស់នៃបរិយាកាសអរិភាពដែលកំពុងរង់ចាំ Ousmane Dembele និង PSG នៅពេលដែលពួកគេឈានជើងចេញដើម្បីប្រឈមមុខនឹងក្រុម Blauagrana ក្នុងជើងទីពីរវគ្គ 1/4 ផ្តាច់ព្រ័ត្រនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
អ្នករាល់គ្នាដឹងហើយ Barca មានប្រៀបតាំងពីជើងទី 1 ដោយឈ្នះ 3-2។ ទោះជាយ៉ាងណាក៏ដោយ ការនាំមុខរបស់ Barca គឺមានភាពស្ដើង ហើយមានតម្រូវការសម្រាប់ថ្នាក់ការពារមួយផ្សេងទៀតសម្រាប់ Barca ដើម្បីឆ្លងកាត់។
Emile Smith Rowe អាចលេងប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្រុម Arsenal រួចហើយជាមួយនឹងទីផ្សារដោះដូរកីឡាករបើកចំហ។...
ក្លឹបអារ៉ាប៊ីសាអូឌីតនឹងកំណត់គោលដៅ Alisson និង Mo Salah នៅរដូវក្តៅនេះ របាយការណ៍របស់ Guardian ។...
Xavi បានឆ្លៀតឱកាសក្នុងសន្និសីទសារព័ត៌មានរបស់គាត់ នៅមុនការប្រកួតរបស់ Barcelona ទល់នឹង Almeria ដើម្បីផ្ញើសារទៅកាន់អ្នកគាំទ្រ Barca ជុំវិញពិភពលោក។...
នៅក្នុងសន្និសិទកីឡាអារ៉ាប៊ីសាអូឌីត នាយកលីកលោក Michael Emenalo ត្រូវបានសួរថា តើ Mohamed Salah អាចមកដែរទេ?...
IIkay Gundogan មិនបានចូលរួមជាមួយមិត្តរួមក្រុម Barcelona របស់គាត់ក្នុងការហ្វឹកហាត់កាលពីថ្ងៃពុធមុនពេលធ្វើដំណើរទៅ Almeria នៅថ្ងៃព្រហស្បតិ៍នោះទេ។ គាត់បានហ្វឹកហាត់តែម្នាក់ឯងនៅក្នុងកន្លែងហាត់ប្រាណ។...